តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃពុធនេះថា ការបញ្ជាទិញគ្រឿងម៉ាស៊ីន ក្នុងវិស័យឯកជន របស់ជប៉ុន បានធ្លាក់ចុះ ០,៤ ភាគរយនៅក្នុងខែមីនា ធៀបនឹងខែមុន ដែលវាជាឥទ្ធិពល នៃជំងឺរាតត្បាតកូវីដ-១៩។
យោងតាម ការិយាល័យខុទ្ទកាល័យ បានឲ្យដឹងថាការបញ្ជាទិញ ដែលមិនរាប់បញ្ចូលទាំងកប៉ាល់ និងពីការប្រើប្រាស់អគ្គិសនី ដោយសារតែភាពមិនស្របគ្នានេះ មានចំនួនសរុប ៨៥៤,៧ ពាន់លានយ៉េន (៧,៩ ពាន់លានដុល្លារ) ។
ការធ្លាក់ចុះ នៃការបញ្ជាទិញគ្រឿងម៉ាស៊ីន ដែលត្រូវបានគេមើលឃើញថា ជាសូចនាករឈានមុខគេ នៃការចំណាយមូលធន បន្ទាប់មកមានការកើនឡើងចំនួន ២,៣ភាគរយនៅក្នុងខែកុម្ភៈ៕ ដោយ៖ ឈូក បូរ៉ា