Covid-19

តួកគី ប្រកាសបន្តហាមប្រាម ការធ្វើដំណើរនៅក្នុងក្រុងធំៗ ចំនួន១៥ ដោយសារការឆ្លងជំងឺកូវីដ១៩

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ​ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងមហាផ្ទៃរបស់ប្រទេសតួកគី បានប្រកាសកាលពីថ្ងៃអង្គារថា នឹងបន្តការហាមប្រាម លើការធ្វើដំណើរនៅក្នុងក្រុងធំៗ ចំនួន១៥រយៈពេល១៥ថ្ងៃ ដោយសារការឆ្លងជំងឺកូវីដ១៩ ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហាមប្រាម ក្នុងការធ្វើដំណើរ នឹងបន្តចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ហើយអ្នកទំាងនោះ មិនចាំបាច់ធ្វើការរឹតត្បិត ដែលជាក្នុងបំណង ពិន័យរដ្ឋប្បវេណីនោះទេ ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានដាក់ថា ខាងផ្លូវអាកាស ផ្លូវគោក និងការធ្វើដំណើរតាមផ្លូវទឹក ទៅមកក្រុងទាំងនេះ នឹងត្រូវរឹតត្បិត ។

គិតត្រឹមថ្ងៃអង្គារ តួកគី មានអ្នកឆ្លងជំងឺ សរុប១៥១.៦១៥នាក់ និងមានអ្នកស្លាប់៤.១៩៩នាក់ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top