Covid-19

ទុក្ខជាន់ទុក្ខ! ឥណ្ឌារងគ្រោះ ដោយព្យុះកំបុតត្បូង Amphan ខណៈដែលប្រទេស កំពុងឆ្លងរាលដាលវីរុសកូរ៉ូណា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ថា នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD)បានឲ្យដឹងកាលពីថ្ងៃពុធថា ព្យុះកំបុតត្បូងឈ្មោះ Amphan បានបង្កឲ្យមានគ្រោះបាក់ដី នៅជិតក្រុង Sunderbans រដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌា ដែលមានល្បឿនខ្យល់បក់ ១៦០ដល់១៧០គីឡូម៉ែត្រក្នុង១ម៉ោង និងអាចដល់១៩០គីឡូម៉ែត្រ ក្នុង១ម៉ោង ។

នាយកដ្ឋានឧតុនិយម របស់ឥណ្ឌា បានឲ្យដឹងថា “គ្រោះបាក់ដី បានធ្វើឲ្យតំបន់នៅរដ្ឋ West Bengal រងការខូចខាង ហើយគ្រោះបាក់ដីនេះ នឹងបន្តរយៈពេលប្រមាណ៤ម៉ោង” ។

ក្រុមមន្ត្រីបានឲ្យដឹងថា ពលរដ្ឋជាង៥០០.០០០នាក់ បានរស់នៅក្នុងជម្រក នៅរដ្ឋ West Bengal និង១០០.០០០នាក់រស់នៅរដ្ឋ Odisha ។ ព្យុះកំបុតត្បូងនេះ ទំនងជាបក់ដល់រដ្ឋ Kolkata នៅព្រឹកថ្ងៃព្រហស្បតិនេះ ។ ទន្ទឹមនឹងមានព្យុះនេះដែរ ពលរដ្ឋឥណ្ឌា ចំនួន៣.៣៣នាក់ បានស្លាប់ ដោយជំងឺកូវីដ១៩ និងមានអ្នកឆ្លងជំងឺ ដល់ទៅ១០៦.៧៥០នាក់ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top