Covid-19

ការនាំចេញ ឧបករណ៍តេស្ដមេរោគកូវីដ-១៩ របស់កូរ៉េខាងត្បូង បន្ដកើនឡើង ដោយសារមានតម្រូវការច្រើនពីបរទេស

សេអ៊ូល៖ ប្រភពពីឧស្សាហកម្មនេះ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំចេញឧបករណ៍ ធ្វើតេស្តមេរោគឆ្លង របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំនូវកម្លាំងចលករ ដែលនឹងកើនឡើង ដោយសារតែតម្រូវការខ្ពស់ នៅបរទេស។

ជាមួយនឹងការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩ នៅពាសពេញពិភពលោក ប្រទេសដែលរងផលប៉ះពាល់ជាច្រើន កំពុងប្រញាប់ប្រញាល់ នាំចូលឧបករណ៍ ធ្វើតេស្តរបស់កូរ៉េខាងត្បូង ដើម្បីជាប្រយោជន៍ ដល់ក្រុមហ៊ុនផលិតក្នុងស្រុក។

យោងតាម ក្រសួងសុវត្ថិភាពចំណីអាហារ និងគ្រឿងញៀនបានឱ្យដឹងថា ឧបករណ៍សាកល្បងចំនួន ៧២ ដែលផលិតដោយក្រុមហ៊ុន ចំនួន ៤៦ ត្រូវបានអនុម័តសម្រាប់ការនាំចេញ។ តួលេខនេះ រាប់បញ្ចូលទាំងផលិតផល ចំនួន ៦ ដែលទទួលបានការយល់ព្រម សម្រាប់ការប្រើប្រាស់បន្ទាន់ ក្នុងមូលដ្ឋាន៕ ដោយ៖ ឈូក បូរ៉ា

To Top