Covid-19

ថៃ៖ មជ្ឈមណ្ឌលរដ្ឋបាល ស្ថានភាពជំងឺ Covid-19 គ្រោងពិចារណា ឱ្យបើកសាលារៀនឡើងវិញ នៅដើមខែកក្កដា

បរទេស៖ មជ្ឈមណ្ឌល សម្រាប់រដ្ឋបាលស្ថានភាពជំងឺ Covid-19 (CCSA) កំពុងពិចារណា អនុញ្ញាតឱ្យសាលារៀន នៅតំបន់ដែលគ្មានការឆ្លងមេរោគ អាចបើកដំណើរការឡើងវិញ ជាលើកដំបូងនៅក្នុងខែកក្កដា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងអប់រំថៃ លោក Nataphol Teepsuwan បាននិយាយកាលពីថ្ងៃពុធថា សំណើដែលត្រូវបានធ្វើឡើង ដោយគណៈកម្មាធិការអប់រំ របស់ព្រឹទ្ធសភា ត្រូវបានបញ្ជូន ទៅនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា ដឹកនាំដោយ CCSA ដើម្បីសុំសេចក្តីសំរេច។

ក្រសួងកំពុងធ្វើការត្រួតពិនិត្យ ដើម្បីកំណត់ថា តើសាលារៀន អាចបើកឡើងវិញបានដែរឬទេ។

សូមជម្រាបថា ពួកគេត្រូវតែបង្ហាញ ពីវិធានការណ៍ ដើម្បីការពារការផ្ទុះឡើង Covid-19 ថ្មីដែលអាចត្រូវបានអនុម័ត។ សាលារៀនត្រូវបានចុះបញ្ជី ក្នុងចំណោមហាង ដែលបង្ហាញពី ហានិភ័យខ្ពស់បំផុតនៃការឆ្លងជំងឺ៕ ប្រែសម្រួលៈ ណៃតុលា

To Top