Covid-19

ថៃរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន៣នាក់ ទៀតខណៈ CCSA ពិចារណាឱ្យបើកសាលារៀនឡើងវិញ

បរទេស៖ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ៣ នាក់ បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ ដែលបាននាំឱ្យករណីឆ្លងសរុបដល់ទៅ ៣.០៣៧ ករណី។ មិនមានអ្នកស្លាប់បន្ថែមទៀត ត្រូវបានគេកត់ត្រាទុកទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់រក្សាចំនួនដដែល គឺ ៥៦ នាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

សូមជម្រាបថា រដ្ឋមន្រ្តីក្រសួងអប់រំថៃ លោក Nataphol Teepsuwan បាននិយាយកាលពីថ្ងៃពុធថា សំណើដែលត្រូវបានធ្វើ ឡើងដោយគណៈ កម្មាធិការអប់រំរបស់ព្រឹទ្ធសភា ត្រូវបានបញ្ជូនទៅនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា ដឹកនាំដោយ CCSA ដើម្បីសុំសេចក្តីសំរេច។

ក្រសួងកំពុងធ្វើការត្រួតពិនិត្យដើម្បីកំណត់ថា តើសាលារៀនអាចបើកឡើងវិញបានដែរឬទេ។

សូមជម្រាបថា ពួកគេត្រូវតែបង្ហាញពីវិធានការណ៍ ដើម្បីការពារការផ្ទុះឡើង Covid-19 ថ្មីដែលអាចត្រូវបានអនុម័ត។ សាលារៀនត្រូវបានចុះបញ្ជីក្នុងចំណោមហាងដែលបង្ហាញពីហានិភ័យខ្ពស់បំផុតនៃការឆ្លងជំងឺ៕

ប្រែសម្រួលៈ ណៃ តុលា

To Top