ភ្នំពេញ៖អ្នកដំណើរលើយន្តហោះជាមួយបុរសជនជាតិខ្មែរ ដែលបានរកឃើញផ្ទុកកូវីដ១៩ថ្មីទាំង៦២នាក់ កំពុងដាក់ឲ្យនៅដាច់ដោយឡែក រយ:ពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព តាមវិធានការរបស់សុខាភិបាល ជាចាំបាច់។នេះបើយោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
សូមបញ្ជាក់ថាកាលពីយប់ថ្ងៃទី២១ ខែឧសភា ក្រសួងសុខាភិបាលបានរកឃើញអ្មកឆ្លងកូវីដ១៩ជាករណីថ្មីចំនួនម្នាក់ លើបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានទីលំនៅនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាចខេត្តកំពតដែលបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសហ្វីល្លីពីន បន្តជើងហោះហើរពីសាធារណរដ្ឋកូរ៉េ បានមកដល់កម្ពុជានៅ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០យប់។
អ្នកដំណើរសរុបចូលកម្ពុជាមានចំនួន ៦៣នាក់ (ស្រី ១៤នាក់ និងប្រុស៤៩នាក់ )ដែលមានជនជាតិកូរ៉េ២៣នាក់ (ស្រី៣នាក់)បុរសជនជាតិប៊ែលហ្សិក ១នាក់បុរសជនជាតិចិន (តៃវ៉ាន់)១នាក់ បុរសជនជាតិហូឡង់១នាក់ បុរសជនជាតិជប៉ុន ៣នាក់ ( ស្រី ១នាក់) និងជនជាតិខ្មែរ ៣៤នាក់ (ស្រី ១០នាក់)៕ដោយ៖ធី លីថូ