Covid-19

ប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់លើសពី២ ម៉ឺននាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា តួលេខនៃអ្នក ស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងលើសពី២០.០០០នាក់ បន្ទាប់ពីរយៈពេល២៤ម៉ោង កន្លងទៅនេះ មានអ្នកស្លាប់ចំនួន១.១៨៨នាក់ ។

បច្ចុប្បន្ននេះ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩មានចំនួន២០.០៤៧នាក់ និងមានអ្នកឆ្លងជំងឺជាង៣១០.០០០នាក់ ។ នេះជាតួលេខមួយខ្ពស់ក្នុងចំណោមប្រទេសនៅអាមេរិកឡាទីន ដែលបានឆ្លងជំងឺបង្កឲ្យវីរុសកូរ៉ូណា ។

ទិន្នន័យផ្លូវការរបស់ប្រេស៊ីល បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារវីរុស ប្រេស៊ីល ជាប្រទេសលំដាប់ទី៦ដែលមានអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោក ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top