បរទេស៖ The Independent ចេញផ្សាយនៅថ្ងៃសុក្រទី២១ខែឧសភានេះបានសរសេរថា ឯកសារសំងាត់មួយរបស់ប៉ង់តាហ្គោន ត្រូវបានបែកធ្លាយ។ នៅក្នុងអាមេរិកបានបាន ព្រមានថាការរាតត្បាតពីសំណាក់កូវីដ១៩ នឹងអាចបន្តរហូតដល់រដូវក្តៅឆ្នាំ២០២១។
វាជាឯកសារសំងាត់របស់ក្រសួង ការពារដែលត្រូវបានបញ្ចេញដោយ Task and Purpose បានបញ្ជាក់ថាយោធាអាមេរិកត្រូវតែត្រៀមខ្លួន រៀបចំប្រុងប្រៀបជាមុនដោយសារតែកូវីដ១៩ នឹងមិនអាចបញ្ចប់និងមាន វ៉ាក់សាំងឡើយរហូតដល់រដូវក្តៅឆ្នាំ២០២១។
Task and Purpose ក៏បានអះអាងដែរថា ឯកសារដែលត្រូវបានធ្វើ ឡើងដោយរដ្ឋមន្រ្តីក្រសួង ការពារជាតិលោក Mark Esper ហើយ ទោះបីជាមិនបានបញ្ចប់ ឬចុះហត្ថលេខា ដោយគាត់ក៏ដោយឯកសារប្រកាសនេះ បានព្រមានថាការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩គឺនឹងក្លាយ ទៅជារឿងដ៏លំបាកបំផុតមួយ៕
ប្រែសម្រួល៖ស៊ុន លី