Covid-19

ប្រេស៊ីល មានអ្នកឆ្លងជំងឺ កើនឡើង ខណៈឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងខ្ពស់ ជារៀងរាល់ថ្ងៃ

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីលបានចុះក្នុងបញ្ជីដែលមានកំណត់ត្រាថ្មី នៃអ្នកឆ្លងជំងឺកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងដែលមានអ្នកឆ្លងចំនួន២០.៨០៣នាក់ត្រូវបានគេរាយការណ៍ឲ្យដឹងនិងមានអ្នកស្លាប់លើសពី១.០០០នាក់ក្នុង១ថ្ងៃដែលមាន៣លើកហើយ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបានកើនឡើងដល់៣៣០.៨៩០នាក់ ទន្ទឹមនឹងនេះដែរ ប្រេស៊ីល បានកើនឡើងដល់២១.០៤៨នាក់ដែលមានអ្នកស្លាប់កើនឡើងជាប្រចាំថ្ងៃ កើនឡើង១.០០១នាក់ដែលមានអត្រាមរណភាពចំនួន៦,៤ភាគរយ ។

ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌា បានឲ្យដឹងកាលពីព្រឹកថ្ងៃសៅរ៍ថា មានអ្នកស្លាប់ថ្មីចំនួន១៣៧នាក់ និងមានអ្នករកឃើញលទ្ធផលវិជ្ជមានចំនួន៦.៦៥៤នាក់ដោយសារជំងឺកូវីដ១៩គិតចាប់ពីថ្ងៃសុក្រនៅ ក្នុងប្រទេសនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនដល់.៧២០នាក់ និងមានអ្នកឆ្លងជំងឺសរុបដល់១២៥.១០១នាក់ ៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top