Covid-19

រដ្ឋកាលីហ្វ័រញ៉ា ដែលរងការវាយប្រហារខ្លាំង ដោយសារវីរុស បើកហាងអាជីវកម្មឡើងវិញ

បរទេស៖ រដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក ដែលបានឃើញ ការរឹតត្បិតធ្ងន់ធ្ងរបំផុតមួយចំនួន ដែលត្រូវបានណែនាំ ដោយសារតែការផ្ទុះឡើងនៃ COVID-១៩ បានចាប់ផ្តើម បើកដំណើរការសេដ្ឋកិច្ច របស់ខ្លួនឡើងវិញជាបណ្តើរៗ នៅដើមខែឧសភា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា បាននិយាយកាលពីថ្ងៃច័ន្ទថា កន្លែងគោរពបូជា និងហាងលក់រាយ អាចបើកជាថ្មី នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងការរឹតត្បិតមួយចំនួន។

អាជ្ញាធរសុខាភិបាល បាននិយាយថា “ដោយមានការយល់ព្រម ពីមន្រ្តីសុខាភិបាលសាធារណៈ ប្រចាំតំបន់ ហាងលក់រាយទាំងអស់ អាចបើកឡើងវិញ សម្រាប់ការទិញទំនិញនៅក្នុងហាង ក្រោមគោលការណ៍ណែនាំ ដែលបានចេញពីមុន” ។ ក្រោមការណែនាំថ្មី កន្លែងគោរពបូជា អាចមានសេវាសាសនា និងពិធីបុណ្យសព ដែលកំណត់ការចូលរួម ២៥ ភាគរយនៃសមត្ថភាពអគារ ឬរហូតដល់អ្នកចូលរួម ១០០ នាក់ នៅពេលមានការយល់ព្រម ពីក្រសួងសុខាភិបាលសាធារណៈ។

សូមជម្រាបថា គិតត្រឹមថ្ងៃនេះ រដ្ឋកាលីហ្វ័រញ៉ាតែមួយ បានចុះបញ្ជីករណីឆ្លងវីរុសថ្មី សរុបចំនួន ៩៤.៥៥៨នាក់ ក្នុងនោះ មានអ្នកស្លាប់យ៉ាងតិច ៣.៧៩៥ នាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top