Covid-19

វៀតណាមកោតសរសើរកម្ពុជា ទទួលបានលទ្ធផលល្អ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩

ភ្នំពេញ៖លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម បានសម្ដែងការកោតសរសើរកម្ពុជា ទទួលបានលទ្ធផលល្អ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតកម្ពុជា ប្រចាំវៀតណាម។

ក្នុងជំនួបជាមួយលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម កាលពីថ្ងៃទី២៦ឧសភា លោកPham Binh Minh បានរំលឹកពីទំនាក់ទំនងមិត្ត ជាប្រពៃណីយូរអង្វែងជាមួយកម្ពុជា និងពង្រឹងលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ។

ជាកិច្ចឆ្លើយតបលោក ឯកអគ្គរាជទូត សម្តែងនូវការរីករាយ ចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា របស់វៀតណាម ជាពិសេសតួនាទី ជាប្រធានអាស៊ាន UNSC និង AIPA។

លោកទូតបានថ្លែងអំណរគុណ លោក ផាម ប៊ិញមិញ ដែលបានជួយកម្ពុជា ផ្តល់សម្ភារ:បរិក្ខារពេទ្យ និងម៉ាស់ពេទ្យ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងកូវីដ-១៩ និងទទួលយកសំណើ ជួយដល់និសិ្សតកម្ពុជា ឲ្យវិលត្រឡប់ មករៀននៅវៀតណាមវិញ៕

To Top