រ៉ូម៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិល បានឲ្យដឹងថា ចំនួននៃអ្នកឆ្លងវីរុសកូរ៉ូណា នៅតែបន្តធ្លាក់ចុះនៅក្នុង ប្រទេសអ៊ីតាលី ខណៈអ្នកបានជាសះស្បើយពីជំងឺ បានកើនដល់៣.៥០៣នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យតួលេខសរុប នៃអ្នកជាសះស្បើយពីជំងឺ មានរហូតដល់១៥៩.៦០៤នាក់ ។
ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ផ្សេងទៀត មានចំនួន៧០នាក់ ដែលនាំឲ្យតួលេខអ្នកស្លាប់សរុប ដែលបង្កឡើងដោយវីរុសកូរ៉ូណា គិតត្រឹមថ្ងៃព្រហស្បតិ៍ មានចំនួន៣៣.១៤២នាក់ ។
នាយកដ្ឋានខាងលើ បានបញ្ជាក់ថា សរុបអ្នកឆ្លងជំងឺ ដែលមានអាការៈធ្ងន់ធ្ងរ ចំនួន៤៧.៩៨៦នាក់ ថយចុះ២.៩៨០នាក់ គិតចាប់ពីថ្ងៃពុធ ។
តំបន់ Lombardy ជាទីតំាងនៃការផ្ទុះជំងឺដំបូង គិតចាប់ពីចុងខែកុម្ភៈ ហើយនៅតែជាតំបន់ ដែលមានអ្នកឆ្លងជំងឺធ្ងន់ធ្ងរ ចំនួន២២.៩១៣នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា