ជារឿងគួរឲ្យព្រួយបារម្ភបំផុត ពេលដែលលីគកំពូល អង់គ្លេស Premier League ដែលត្រៀមបើករដូវកាលឡើងវិញ ហើយនោះបែរជា បានតេស្តរកឃើញថា ករណីវិជ្ជមានកូវីដ១៩ កើនឡើងទៅដល់ ១២ករណីទៅវិញ។
ការធ្វើតេស្ត ដែលបានប្រព្រឹត្តទៅ ចាប់តាំងពីពេល ដែលបានវិលត្រឡប់ ចូលមកហ្វឹកហាត់ កាលពីថ្ងៃចន្ទសប្តាហ៍មុន ដែលគិតមកដល់ពេលនេះ ជាជុំទី៣ហើយ និងមានអ្នកធ្វើតេស្ត សរុបដល់ទ២៧៥២នាក់ ដែលក្នុងនោះមានកីឡាករ សរុប១០០៨នាក់។
ការតេស្តជុំទី២ រកឃើញមានត្រឹមតែ៨ករណី ដែលមានម្នាក់ជាកីឡាករ អ្នកចាំទីរបស់ក្លឹប Bournemouth និងម្នាក់ទៀត ជាកីឡាករខ្សែការពារ របស់ក្លឹបWatford។ ដោយឡែក៤នាក់ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ បន្ថែមទៀតនោះ គឺមានប្រភពមកពីក្លឹបចំនួន៣ ដែលមិនទាន់ត្រូវបាន ប្រាប់អត្តសញ្ញាណនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី