Covid-19

លោក មុត ចន្ថា សោកស្តាយ ចំពោះការបាត់បង់ជីវិត កងទ័ពមួកខៀវកម្ពុជា នៅម៉ាលី

ភ្នំពេញ ៖លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានសម្តែងការសោកស្តាយ និងសមានទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាព នៃលោកឧត្តមសេនីយ៍ទោ ស សាវី ក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌នៅប្រទេសម៉ាលី។

លោក មុត ចន្ថា បានយល់ច្បាស់ពីវិភាគទានដ៏ មានតម្លៃដែលកងទ័ពមួកខៀវកម្ពុជា បានធ្វើនៅក្នុងបេសកម្ម ស្វែងរកសន្តិភាព និងកិច្ចការមនុស្សធម៌ នៅតំបន់អាហ្វរិក ខណៈលោកក៏មានឱកាស ចូលរួមផងដែរ នៅប្រទេសស៊ូដង់ខាងជើង តំបន់ Darfur។

លោកថា ក្នុងដើមទសវត្សរ៍ ឆ្នាំ១៩៩០ សហគមន៍អន្តរជាតិ បានជួយស្វែងរក និងបង្កើតសន្តិភាពនៅកម្ពុជា ប៉ុន្តែនៅពេលនេះ កម្ពុជាមានឱកាសចូលរួម ផ្តល់វិភាគទានស្វែងរក និងបង្កើតសន្តិភាព ដល់ប្រទេសដទៃផ្សេងវិញដែរ។

លោក ឧត្តម សេនីយ៍ទោ ស សាវី ដែលទៅបំពេញ បេសកកម្មមនុស្សធម៌ ករោមឆ័ត្រអង្គការ សហប្រជាជាតិ បានស្លាប់ដោយសារ ជំងឺដ៏កាច សាហាវកូវីដ១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០៕

To Top