Covid-19

បារាំង មានអ្នកស្លាប់ថ្មី៥៧នាក់ នាំឲ្យចំនួនអ្នកស្លាប់សរុប ដោយជំងឺកូវីដ១៩ កើនដល់លើស ២៨.០០០នាក់

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ថា នៅក្នុងកំណត់ត្រាកាលពីថ្ងៃសៅរ៍ ប្រទេសបារាំង មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ថ្មី ចំនួន៥៧ នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់២៨.៧៧១នាក់ ។

នៅក្នុងសេចក្តីប្រកាសមួយ ចេញដោយក្រសួងសុខាភិបាលបារាំង បានឲ្យដឹងថា ការបាត់បង់អាយុជីវិតមនុស្ស បង្កដោយជំងឺបានកើនឡើង ០,៣ភាគរយ នៅក្នុងបណ្តាមន្ទីរពេទ្យ មានចំនួន១៨.៤៤៤នាក់ ទន្ទឹមនឹងនេះដែរ នៅតាមគិលានុបដ្ឋាននានា និងទីតាំងព្យាបាលជំងឺផ្សេងៗទៀត ដែលទិន្នន័យ ថ្មីៗនឹងទទួលបាន នៅត្រឹមថ្ងៃទី២ ខែមិថុនា ។

ពលរដ្ឋប្រមាណ១៤.៣៨០នាក់់ បានឆ្លងជំងឺ ហើយទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យ តួលេខនេះទាបជាងថ្ងៃសុក្រ ដែលមានចំនួន១៤.៦៩៥នាក់ ។
នៅក្នុងសេចក្តីប្រកាស បានឲ្យដឹងទៀតថា ចំនួនអ្នកជំងឺនៅតាមអង្គភាព ថែទាំអ្នកជំងឺមានពី៣៦ដល់១.៣២៥នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top