Covid-19

អត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលី បន្តថយចុះ

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា អ៊ីតាលី មានអ្នកឆ្លងជំងឺថ្មីនៅក្នុងកំណត់ត្រាចំនួន៣៥៥នាក់់ ដែលនេះជាតួលេខធ្លាក់ចុះលើកទី២ចាប់តាំងពីដើមខែមីនា ហើយមានការស្វាគមន៍ សម្រាប់ដំណឹងល្អ ខណៈដែលប្រទេសនេះមាន ការបន្ធូរបន្ថយការបិទប្រទេសនៅក្នុងសប្តាហ៍នេះ ។

អ៊ីតាលី នាពេលឥឡូវនេះ បានកត់ត្រាអំពី ករណីថ្មីមានជាង៦០០នាក់រយៈពេល៨ថ្ងៃ ជាប់ៗគ្នាដែលនេះជាការថយចុះពីកម្រិតខ្ពស់ លើសពី៦.០០០នាក់ សម្រាប់់អ្នកឆ្លងជំងឺថ្មី គិតចាប់តំាងពីអ៊ីតាលី បានឆ្លងជំងឺកាលពីចុងខែមីនា ។

តំបន់ភាគខាងជើងអ៊ីតាលី គឺនៅក្រុង Lombardy ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារការផ្ទុះជំងឺជាសាកល ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានអ្នកឆ្លងជំងឺថ្មីចំនួន៣៥៥នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top