បរទេស៖ ក្រុមហ៊ុនផលិតឱសថកូរ៉េខាងត្បូង Celltrion តាមសេចក្តីរាយការណ៍ បានប្រកាសលទ្ធផលវិជ្ជមានពីការសិក្សាអំពីការព្យាបាលប្រឆាំងវីរុសថ្មី សម្រាប់មេរោគកូវីដ១៩ នៅថ្ងៃចន្ទនេះ ដោយរាយការណ៍ពីការកាត់បន្ថយ១០០ដងក្នុងបន្ទុកជម្ងឺ នៅក្នុងដំណើរតេស្តសាកល្បងលើសត្វ។
ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមសេចក្តីប្រកាសព៍័ត៌មានថ្មី ដែលចេញនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនផលិតឱសថមានមូលដ្ឋានក្នុងទីក្រុង Incheon បាននិយាយប្រាប់ថា ខ្លួនរំពឹងថា នឹងចាប់ផ្តើមធ្វើតេស្តសាកល្បងព្យាបាលដំបូងលើមនុស្ស នៅក្នុងខែកក្កដា។
ក្រុមហ៊ុន Celltrion ដែលបានធ្វើការសិក្សារួមគ្នាជាមួយមហាវិទ្យាល័យឱសថនៃសាកលវិទ្យាល័យជាតិ Chungbuk របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ការព្យាបាលអង្គបដិប្រាណរបស់ខ្លួនបង្ហាញ នូវការថយចុះនៃអាការៈរោគយ៉ាងលឿន ក្រោយមកជម្ងឺក៏មានសភាពធូរស្រាល៕
ប្រែសម្រួល៖ប៉ាង កុង