បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ប្រធានាធិបតីឥណ្ឌូនេស៊ីលោកJoko Widodo បានបញ្ជាអំពាវនាវ ឲ្យភាគីដែលពាក់ព័ន្ធនឹងការធ្វើ ការតេស្តកូវីដ១៩ ក្នុងការបង្កើនល្បឿន ឲ្យបានទ្វេរដង និងតាមដានប្រជាជន ដែលឆ្លងជំងឺនេះឲ្យបានម៉ត់ចត់ ក្នុងពេលដែលប្រទេសនេះ កំពុងត្រៀមរៀបចំសេណារីយ៉ូ ត្រឡប់មករកភាពប្រក្រតីសាជាថ្មី។
លោកប្រធានាធិបតី បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ នៅឯវិមានរដ្ឋាភិបាលថា ខេត្តមួយចំនួនដូចជា ខេត្តនៃកោះជ្វាខាងកើត ខាងត្បូងកោះស៊ូឡាវ៉ាសាស៊ី និងខាងត្បូងកោះកាលីម៉ាន ដែលជាកន្លែងអត្រាឆ្លងរាលដាល នៅតែច្រើននោះ ត្រូវខិតខំជាអាទិភាព
ដើម្បីទប់ស្កាត់ការឆ្លងវីរុសនេះ។
លោក Widodo បានមានប្រសាសទៀតថា គោលដៅចាស់ ដែលអាចធ្វើតេស្តទៅលើមនុស្ស ១០០០០នាក់ ក្នុងមួយថ្ងៃនោះ គឺយើងបានជោគជ័យ រួចទៅហើយ ដូចនេះតំណាក់កាលបន្ទាប់ គឺទៅដល់២០០០០នាក់ ក្នុងមួយថ្ងៃ ហើយយើងត្រូវរៀបចំផែនការឲ្យច្បាស់ ដើម្បីទទួលជោគជ័យការងារ
នេះម្តងទៀត៕
ប្រែសម្រួល៖ស៊ុនលី
![](https://dap-news.com/wp-content/uploads/2020/06/that-0136-1.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)