បរទេស ៖ មន្ត្រីសហភាពអឺរ៉ុប បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានមួយថា សហភាពអឺរ៉ុប កំពុងតែត្រៀមរៀបចំប្រើប្រាស់ មូលនិធិអាសន្ន ២,៧ពាន់លានដុល្លារ ដើម្បីធ្វើការទិញយកថ្នាំវ៉ាក់សាំង ប្រឆាំងមេរោគកូរ៉ូណា តាមការសន្យា។
ការប្រើប្រាស់មូលនិធិនេះ ត្រូវបានលើកយកមកពិភាក្សាគ្នា ក្នុងកិច្ចប្រជុំឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប កាលពីថ្ងៃពុធ បន្ទាប់ពីប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី និងហូឡង់បាននិយាយថា ពួកគេកំពុងតែបង្កើនល្បឿនចរចាគ្នា ជាមួយក្រុមហ៊ុនផលិតថ្នាំពេទ្យ ដើម្បីធានាថានឹង ទទួលបានថ្នាំវ៉ាក់សាំង ដែលក្នុងពេលបច្ចុប្បន្ន កំពុងតែស្ថិតក្រោមការអភិវឌ្ឍផលិត។
មន្ត្រីសហភាពអឺរ៉ុបមួយរូប បាននិយាយថា វាចាំបាច់ណាស់ ដែលត្រូវធ្វើដូច ដែលអាមេរិកំពុងតែធ្វើ បើទោះជានេះមានន័យថា នឹងខាតបង់ប្រាក់ ស្របពេលដែលថ្នាំវ៉ាក់សាំងជាច្រើន ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍនោះ ទំនងជាមិនជោគជ័យ នៅទីបំផុតក៏ដោយ៕ ប្រែសម្រួល៖ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)