Covid-19

អង់គ្លេស មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនដល់ជាង៤ម៉ឺននាក់

ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃចន្ទថា អ្នកជំងឺកូវីដ១៩ផ្សេងទៀត ចំនួន៥៥នាក់ បានស្លាប់នៅអង់គ្លេស គិតត្រឹមរសៀលថ្ងៃអាទិត្យ នាំឲ្យតួលេខនៃអ្នកស្លាប់ សរុបកើនដល់៤០.៥៩៧នាក់ ។

តួលេខអ្នកស្លាប់ទំាងនេះ ក្នុងនោះមាននៅតាមមន្ទីរពេទ្យនានា មណ្ឌលសុខភាពសហគមន៍ និងកន្លែងថែទាំជំងឺនានា ។

តាមតួលេខ នៃការស្លាប់ប្រចាំថ្ងៃ ដោយសារវីរុសកូរ៉ូណា ត្រូវបានគេដឹងថា មានការថយចុះ នៅមុនពេលធ្វើការ បិទប្រទេសកាលពីថ្ងៃទី២៣ ខែមីនា ។ មិនមានអ្នកស្លាប់ថ្មីណាមួយ ត្រូវបានប្រកាសឲ្យដឹង ទាំងនៅស្កុតឡែន និងអៀឡង់ខាងជើង នោះទេ នៅក្នុងរយៈពេល២ថ្ងៃជាប់គ្នាមកនេះ ។

ក្រសួងបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃចន្ទ ពលរដ្ឋចំនួន២៨៧.៣៩៩នាក់ ត្រូវបានធ្វើតេស្តឃើញ មានលទ្ធផលជាវិជ្ជមាន នៅអង់គ្លេស ដោយក្នុងមួយថ្ងៃ មានការកើនឡើង១.២០៥នាក់ ។

គេបានដឹងថា ចំនួនអ្នកស្លាប់ នៅតាមទីតាំងថែទាំជំងឺនានា មានការធ្លាក់ចុះច្រើន គឺប្រមាណ៧៩ភាគរយឯណោះ ដែលបានកើនឡើងខ្ពស់ ក្នុងសប្តាហ៍គិតត្រឹមចុងខែ គឺថ្ងៃទី២៤ មេសាកន្លងមក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top