Covid-19

ថៃនឹងដកបម្រាមគោចរ នៅពេលយប់ចេញ ប៉ុន្តែច្បាប់រដ្ឋក្នុងគ្រាអាសន្ន នឹងនៅរក្សាដដែល

បរទេស៖ បម្រាមគោចរពេលយប់ អាចត្រូវដកចេញរយៈពេល ១៥ ថ្ងៃជាការសាកល្បង ប៉ុន្តែក្រឹត្យរដ្ឋក្នុងគ្រាមានអាសន្ន នឹងនៅតែមានជាធរមានដើម្បីធានា ចំពោះការបន្តកើតមាន នៃជំងឺកូវីដ១៩ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ Nathapol Nakpanit មេបញ្ជាការរងកងទ័ព ដែលជាអនុគណៈកម្មាធិការ នៃការគ្រប់គ្រងស្ថានការណ៍ Covid-19 បាននិយាយនៅថ្ងៃពុធថា គណៈកម្មាធិការគ្រោង នឹងដកបំរាមគោចរនៅម៉ោង ១១ យប់ ដល់ម៉ោង៣ពឹ្រក រយៈពេល ១៥ ថ្ងៃ។

ទោះយ៉ាងណា ការប្រើប្រាស់អំណាច គ្រាអាសន្នក្រោមក្រឹត្យប្រតិបត្តិ ស្តីពីរដ្ឋបាលសាធារណៈ ក្នុងស្ថានភាពអាសន្ននឹងបន្តដដែល។

លោកថា “ បើគ្មានបម្រាមគោចរនោះទេ ប្រជាជនអាចបន្ត ការរស់នៅធម្មតាបាន ប៉ុន្តែរដ្ឋនឹងស្ថិតក្នុងភាពអាសន្ន ក្នុងករណីរដ្ឋាភិបាល ចាំបាច់ត្រូវចាត់វិធានការរហ័ស ដើម្បីបញ្ឈប់ការឆ្លងមេរោគកូវីដ១៩៕ ប្រែសម្រួលៈ ណៃ តុលា

To Top