Covid-19

ចិន ផ្តល់ឱសថ ប្រឆំាងមេរោគកូរ៉ូណា ដល់ប្រទេសលីប៊ី

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ថា ស្ថានទូតចិន ប្រចាំនៅក្នុង ប្រទេសលីប៊ី បានថ្លែងកាលពីថ្ងៃពុធថា ឳសថរបស់ប្រទេសចិន ត្រូវបាននាំមកនឹងផ្តល់ដល់លីប៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដើម្បីជួយដល់ការ ប្រយុទ្ធប្រឆាំងនឹងការ ឆ្លងរាលដាលជំងឺកូវីដ១៩ ។

ស្ថានទូតខាងលើបានឲ្យដឹង ជំនួយសម្រាប់វិស័យវេជ្ជសាស្ត្រ បានមកដល់ច្រក ព្រលានយន្តហោះអន្តរជាតិទុយនេស៊ី ឆ្ពោះមកដល់ Carthage ហើយគេរំពឹងថា នឹងដឹកជញ្ជូនចូលមកកាន់លីប៊ី ក្នុងរយៈពេល២-៣ថ្ងៃ ។

ខាងស្ថានទូតបានបញ្ជាក់ថា “ជំនួយទាំងនោះ រួមមាន ទឹកលាងសម្អាត៨៣៤កញ្ចប់ សម្លៀកបំពាក់ការពារ ផ្នែកវេជ្ជសាស្ត្រចំនួន ៥.០០០កំប្លេ ម៉ាសN95 ចំ់នួន១៥.០០០កញ្ចប់ ម៉ាសសម្រាប់ប្រើពេលវះកាត់ ១០០.០០០កញ្ចប់ ស្រោមដៃចំនួន៥.០០០ប្រអប់ និងស្រោមដែគូ សម្រាប់វេជ្ជសាស្ត្រ ចំនួន៥.០០០ប្រអប់” ។

យោងតាមមជ្ឈមណ្ឌលជាតិ ត្រួតពិនិត្យជំងឺរបស់ប្រទេសលីប៊ី បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេស ស្ថិតនៅអាហ្វ្រិកខាងជើង បានកើនឡើងដល់៣៥៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ចំនួន៥៨នាក់ និង៥នាក់បានស្លាប់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top