Covid-19

ឈីលី មានអ្នកស្លាប់ រហូតដល់ជាង២.៦០០នាក់ ខណៈអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់លើស១៥ម៉ឺននាក់

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសឈីលី ត្រូវបានគេរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋចំនួន ១៥៤.០៩២នាក់ បានធ្វើតេស្តរកវត្តមានវីរុស បង្កជំងឺកូវីដ១៩ មានលទ្ធផលវិជ្ជមាន ចាប់តាំងពីមានករណីផ្ទុះជំងឺ នៅក្នុងប្រទេសរយៈពេល ១០០ថ្ងៃកន្លងមកនេះ ។

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ បានកើនឡើងដល់ ២.៦៤៨នាក់ ។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមម៉ោង៩យប់ កាលពីថ្ងៃពុធ ក្រុមអាជ្ញាធរសុខភាព បានរកឃើញអ្នកឆ្លងជំងឺថ្មី ចំនួន៥.៥៩៦នាក់ និងបានចុះក្នុងបញ្ជី នៃអ្នកស្លាប់បន្ថែមទៀត ចំនួន១៧៣នាក់ ដោយសារជំងឺកូវីដ១៩ ។

ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី មានអ្នកបញ្ចេញរោគសញ្ញា ចំនួន៥.០៨៩នាក់ និង៥០៧នាក់ មិនទាន់បញ្ចេញរោគសញ្ញា នៅឡើយទេ ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺចំនួន ២៥.០០០នាក់ មានអាការៈធ្ងន់ធ្ងរ មានន័យថា ពួកគេត្រូវបានធ្វើការព្យាបាល ឬដាក់ឲ្យនៅដាច់ដោយឡែកពីគេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top