Covid-19

ករណីអ្នកផ្ទុកកូវីដ១៩ ថយចុះក្រោម១០០០នាក់ ចំណែកករណីថ្មី បាត់បង់ជីវិតតែ១នាក់គត់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា បានឲ្យដឹថា ប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះតួលេខ នៃអ្នកផ្ទុកវិរុសកូវីដ១៩ ក្រោមចំនួន១០០០នាក់ ជាលើកដំបូងនៅថ្ងៃនេះ ចំណែកឯករណីបាត់បង់ជីវិត មានតែ១នាក់គត់ក្នុងថ្ងៃដដែល។

ទោះបីជាយ៉ាងណាក្តីដែរ ករណីថ្មីត្រូវបានគេដឹងថា មានចំនួន៨នាក់ ដែលធ្វើឲ្យចំនួនឆ្លងសរុបនាពេលកន្លងមក គឺមានទៅដល់៨៤៥៣នាក់។ នៅថ្ងៃដដែលនេះ តួលេខដែលត្រូវបានប្រកាសថា បានជាសះស្បើយមានទៅដល់៣៥នាក់ និងធ្វើឲ្យករណីដែលព្យាបាលជាសះស្បើយ មានទៅដល់៧៣៤៦នាក់ ឬប្រមាណជា៨៦,៩ភាគរយ នៃករណីសរុប។

អ្នកបាត់បង់ជីវិតម្នាក់នេះ ត្រូវបានគេស្គាល់ថា ជាជនជាតិបរទេស ដែលត្រូវបានដាក់ឲ្យព្យាបាល នៅអគារសម្រាប់ជនអន្តោប្រវេស ដូចនេះវាបានធ្វើឲ្យចំនួន ករណីបាត់បង់ជីវិតសរុប នៅក្នុងប្រទេសមានទៅដល់ ១២១នាក់៕

ប្រែសម្រួល ៖ស៊ុនលី

To Top