Covid-19

ទីក្រុងប៉េកាំង បង្កើនវិធានការទប់ស្កាត់ មេរោគកូរ៉ូណា ក្រោយមានករណីឆ្លង ជាច្រើនកើតមានពី ផ្សារអាហារ

បរទេស៖ ក្រោយរយៈពេល ជាច្រើនសប្ដាហ៍ ដែលស្ទើរតែគ្មានករណីឆ្លង មេរោគកូរ៉ូណាថ្មីនោះ ទីក្រុងប៉េកាំង បានរកឃើញករណីឆ្លងមេរោគថ្មី ជាច្រើន នៅក្នុងពេលប៉ុន្មាន ថ្ងៃថ្មីៗនេះ ហើយករណីឆ្លងទាំងអស់នោះ គឺមានពាក់ព័ន្ធនឹងផ្សារបោះដុំ ចំណីអាហារដ៏ធំមួយ បង្កឲ្យមាន ក្តីព្រួយបារម្ភកើនឡើង ស្តីពីវិលត្រឡប់ ខ្លាំងក្លាវិញនៃមេរោគថ្មី។

ប៉េកាំង តាមសេចក្តីរាយការណ៍ កំពុងតែចាត់វិធានការព្យាយាមទប់ស្កាត់ការ ផ្ទុះឆ្លងមេរោគ ដោយរួមមានទាំង បង្កើនការធ្វើតេស្តផងដែរ ហើយនៅយប់ថ្ងៃអាទិត្យ ទីក្រុងប៉េកាំង បានបញ្ជាឲ្យក្រុមហ៊ុនទាំងអស់ ឲ្យបុគ្គលិកដែលធ្លាប់បានទៅផ្សារ Xinfadi ឬក៏មានការទាក់ទងគ្នា ជាមួយអ្នកណាម្នាក់ដែលទៅផ្សារនោះ ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ។

យោងតាមអាជ្ញាធរសុខាភិបាល នៃទីក្រុងប៉េកាំង បានឲ្យដឹងថា ការតាមដានលើការទំនាក់ទំនងគ្នាបានបង្ហាញថា មនុស្សឆ្លងទាំងអស់ បានធ្វើការងារឬក៏ទៅទិញឥវ៉ាន់នៅក្នុងផ្សារ Xinfadi ដែលជាផ្សារអាហារដ៏ធំបំផុត នៅក្នុងតំបន់អាស៊ី ឬក៏ធ្លាប់មានទំនាក់ទំនងគ្ នាជាមួយអ្នកដែលនៅក្នុងផ្សារនោះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top