Covid-19

ឈីលី មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់លើស ១៧ម៉ឺននាក់ ខណៈអ្នកស្លាប់ មានរហូតដល់ជាង៣ពាន់នាក់

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសឈីលី ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់១៧៤.២៩៣នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់កើនឡើង ដល់៣.៣២៣នាក់ គិតត្រឹមថ្ងៃអាទិត្យ ។

ក្រសួងសុខាភិបាល របស់ប្រទេសឈីលី បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ គិតត្រឹមម៉ោង៩យប់ កាលពីថ្ងៃសៅរ៍ មានអ្នកឆ្លងជំងឺថ្មីចំនួន៦.៩៣៨នាក់ ដែលត្រូវបានគេរកឃើញ និងអ្នកជំងឺបន្ថែមទៀត ចំនួន២២២នាក់បានស្លាប់ ។

ក្នុងចំណោមអ្នកឆ្លងជំងឺទំាងនោះ មានអ្នកជំងឺចំនួន៦.៣៦៨នាក់ មានរោគសញ្ញា និង៥៧០នាក់ មិនទាន់បញ្ចេញរោគសញ្ញា ទន្ទឹមនឹងនេះដែរ មានអ្នកជំងឺធ្ងន់ធ្ងរ ចំនួន២៧.២៦៦នាក់ ដែលមានន័យថា ពួកគេកំពុងបន្តសម្រាកព្យាបាល ឬត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ។

ថ្មីៗនេះ មានអ្នកជំងឺចំនួន១.៤៦៥នាក់ ត្រូវបញ្ចូលអុកស៊ីសែន ក្នុងនោះមានអ្នកជំងឺ៣៩៩នាក់ មានស្ថានភាពគ្រោះថ្នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top