ម៉ូស្គូ៖ មជ្ឍមណ្ឌលឆ្លើយតបនឹងរោគឆ្លងរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រទេសរុស្ស៊ីបានកត់ត្រាករណីជំងឺកូវីដ-១៩ ចំនួន ៨.៨៣៥ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលសរុបទៅមានចំនួន ៥២៨.៩៦៤ ករណី។
ចំនួនអ្នកស្លាប់បានកើនឡើងពី ១១៩ នាក់ដល់ ៦.៩៤៨ នាក់ខណៈមនុស្ស ២៨០.០៥០ នាក់បានរកឃើញ រួមទាំង ៥.៤០៩ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
ទីក្រុងមូស្គូដែលជាតំបន់រងគ្រោះខ្លាំងជាងគេបំផុតរបស់ប្រទេសនេះ បានរាយការណ៍ពីករណីថ្មី ដែលត្រូវបានបញ្ជាក់ចំនួន ១.៤៧៧ ករណីដែលបានទទួលការឆ្លងសរុបរហូតដល់ ២០៥.៩០៥ ។ រហូតមកដល់ពេលនេះមានអ្នកជម្ងឺចំនួន ១២១.៦៩១ នាក់បានជាសះស្បើយនៅក្នុងទីក្រុង។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសុខភាពមនុស្សរបស់រុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយឲ្យដឹងថាមនុស្សប្រហែល ៣១៦.០០០ នាក់បានស្ថិតនៅក្រោមការឃ្លាំមើលខាងវេជ្ជសាស្ត្រខណៈពេលដែលការធ្វើតេស្តជំងឺកូវីដ-១៩ ចំនួនជាង ១៤,៨ លាននាក់ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេស៕
ដោយ ឈូក បូរ៉ា