Covid-19

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២១៤នាក់ ក្នុងនោះឆ្លងក្នុងសហគមន៍ មាន៣ករណី

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសសិង្ហបុរី ត្រូវបានគេរាយការណ៍ថា មានករណីថ្មី នៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២១៤នាក់ គិតត្រឹមរសៀលថ្ងៃចន្ទ ក្នុងនោះរាប់បញ្ចូល ទាំងករណី៣ នៅក្នុងសហគមន៍ផងដែរ ។ នេះនាំឲ្យតួលេខសរុប ទូទាំងប្រទេសកើនឡើង ដល់៤០.៨១៨នាក់ ។

ក្រសួងសុខាភិបាល (MOH)បានឲ្យដឹងអំពីព័ត៌មានថ្មីៗ ប្រចាំថ្ងៃថា អ្នកទំាង៣នាក់ថ្មីឆ្លង ក្នុងសហគមន៍ គឺធ្វើការនៅក្នុង ផ្នែកសេវាកម្មដ៏សំខាន់ផងដែរ ។ ពួកគេ មិនទាន់បញ្ចេញរោគសញ្ញាជំងឺនៅឡើយទេ ហើយត្រូវបានរកឃើញ ដែលលទ្ធផលបង្ហាញ អំពីការត្រួតពិនិត្យ និងតាមដានដោយក្រសួង ។

អ្នកដែលឆ្លងចំនួន២១១នាក់ ដែលជាករណីថ្មី ធ្វើការដោយកាន់លិខិតអនុញ្ញត ឲ្យស្នាក់នៅក្នុងបន្ទប់ស្នាក់នៅ កន្លែងធ្វើការងារ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top