Covid-19

រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី លើសពី៨ពាន់នាក់ នាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺកើនឡើង ដល់ជាង៥៤ម៉ឺននាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតប ទៅនឹងវីរុសកូរ៉ូណា របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨.២៤៨នាក់ ក្នុងរយៈពេល២៤ម៉ោង នាំឲ្យតួលេខ នៃអ្នកឆ្លងជំងឺសរុប កើនឡើងដល់៥៤៥.៤៥៨នាក់ ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានដាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងពី ១៩៣ដល់៧.២៤៨នាក់ ទន្ទឹមនឹងនេះដែរ ពលរដ្ឋប្រមាណ ២៩៤.៣០៦នាក់ បានជាសះស្បើយពីជំងឺ ក្នុងនោះបូករួម ទាំងចំនួនអ្នកជាសះស្បើយ ចំនួន៩.៧៦៧នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ក្រុងម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ របស់ប្រទេសនេះ ហើយត្រូវបាន គេរាយការណ៍មកថា មានករណីថ្មីចំនួន១.៤១៦នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុប កើនដល់២០៨.៦៨០នាក់ ។ អ្នកជំងឺចំនួន១២៦.១១៤នាក់ បានជាសះស្បើយ នៅក្នុងក្រុងនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top