Covid-19

កម្ពុជាស្នើក្រុមហ៊ុន Adidas និងក្រុមហ៊ុនH&M ឲ្យគាំទ្រវិស័យកាត់ដេរនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានផុតទៅវិញ

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យតំណាងក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M ឲ្យបន្តធ្វើការបញ្ជាទិញពីកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យកាត់ដេរនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានផុតទៅវិញ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបជាមួយ លោក ប៉ាន ប៉ាន សូរស័ក្ដិ កាលពីថ្ងៃទី១៦មិថុនា ក្រុមហ៊ុនទាំងពីរ បានឆ្លើយតបជាវិជ្ជមាន ជាមួយនឹងប្រសាសន៍របស់ លោក រដ្ឋមន្ត្រី ព្រមទាំងទទួលធ្វើការបន្ថែម ជាមួយរាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាស វិស័យកាត់ដេរនៅកម្ពុជា។

នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានជម្រាបជូន តំណាងក្រុមហ៊ុនទាំងពីរ អំពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី ដោយនាពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម កំពុងតែធ្វើការចរចា និងសិក្សាលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀង ជាមួយប្រទេសមួយចំនួន៕

To Top