Covid-19

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ជាង ២,១លាននាក់ ខណៈអ្នកស្លាប់កើនជាង១១ម៉ឺននាក់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក មានករណីឆ្លងជំងឺកូវីដ១៩កើនឡើងលើសពី២,១លាននាក់ និងមានអ្នកស្លាប់១១៦.០០០នាក់ គិតត្រឹមថ្ងៃចន្ទ ខណៈដែលរដ្ឋជាច្រើនកំពុងបានរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុស ស្របពេលនេះដែរ ក៏មានការបន្ធូរបន្ថយដោយបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ។

សាកលវិទ្យាល័យ Johns Hopkins University  បានឲ្យដឹងកាលពីថ្ងៃចន្ទថា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនះន២.១១៣.៣៧២នាក់ និង១១៦.១៣៥នាក់បានស្លាប់ នៅសហរដ្ឋអាមេរិក ។

ក្រុងញ៉ូវយ៉ក ជាក្រុងដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារជំងឺកូវីដ១៩ ដែលមានអត្រាឆ្លងជំងឺខ្ពស់បំផុត ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកអភិបាលក្រុង Andrew Cuomo បានថ្លែងយ៉ាងដូច្នេះកាលពីថ្ងៃចន្ទ  ។

ទិន្នន័យរបស់សាកលវិទ្យាល័យខាងលើបានបញ្ជាក់ថា យ៉ាងហោចណាស់រដ្ឋចំនួន២៣មានការឆ្លងជំងឺកើនឡើង ។

តាមការព្យាករណ៍ដោយវិទ្យាស្ថាន សុខភាពម៉ែទ្រីច និងវាយតម្លៃ (IHME)នៅសាកលវិទ្យាល័យ University of Washington ក៏បានធ្វើការកែសម្រួលគម្រោងការរបស់ខ្លួន ដោយបានព្យាករណ៍ថា ពលរដ្ឋជិត១៧ម៉ឺននាក់ នឹងស្លាប់ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី១ ខែតុលា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top