Covid-19

អាស៊ីខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងខ្ពស់ បន្ទាប់ពីបន្ធូរបន្ថយ ការបិទប្រទេស

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ថា ករណីអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើង នៅក្នុងបណ្តាប្រទេស នៅក្នុងតំបន់អាស៊ីខាងត្បូង ក្នុងនោះមាន ឥណ្ឌា និងបង់ក្លាដេស គិតត្រឹមថ្ងៃព្រហស្បតិ៍ ខណៈដែលប្រទេសប៉ាគីស្ថាន ក៏ត្រូវបានគេមើលឃើញថា ការឆ្លងជំងឺមានការកើនឡើង បន្ទាប់ពីមានការបន្ធូរបន្ថយ ការបិទប្រទេស ។

ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា សរុបអ្នកស្លាប់ នៅក្នុងប្រទេសប៉ាគីស្ថាន បានកើនឡើងដល់៣.០៩៣នាក់ ខណៈអ្នកមានលទ្ធផលវិជ្ជមាន បានកើនឡើងដល់១៦០.១១៨នាក់ ។ ការកើនឡើងត្រូវបានគេមើលឃើញ បន្ទាប់ប្រទេសបានបន្ធូរបន្ថយការបិទប្រទេស ដើម្បីជំរុញដល់សេដ្ឋកិច្ច និងសម្រាប់ចំណូលទាប នៅក្នុងសហគមន៍ ។

លោក Shah Mahmood Qureshi រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov ទៅលើ។ការឆ្លងជំងឺកូវីដ១៩ និងបញ្ហានៅក្នុងតំបន់ ក្រសួងការបរទេសរបស់ប៉ាគីស្ថាន បានឲ្យដឹងដូច្នេះ ។

ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា អ្នកស្លាប់ថ្មីមានចំនួន៣៣៤នាក់ ក្រៅពីមានអ្នកឆ្លងថ្មីចំនួន១២.៨៨១នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ នៅទូទំាងប្រទេស ដែលនាំឲ្យចំនួនអ្នកស្លាប់កើនដល់ ១២.២៣៧នាក់ និងសរុបអ្នកឆ្លង មានចំនួន៣៦៦.៩៤៦នាក់ ។

ប្រទេសបង់ក្លាដេស ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីចំនួន៣.៨០៣នាក់ ដែលនាំឲ្យតួលេខ នៃអ្នកស្លាប់សរុបកើនដល់១០២.២៩២នាក់ ដែលមានអ្នកស្លាប់ ចំនួន១.៣៤៣នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top