Covid-19

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅអាមេរិក កើនឡើងដល់ ១២ម៉ឺននាក់

វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ- ១៩ នៅសហរដ្ឋអាមេរិក បានកើនដល់ ១២០.០០០ នាក់ នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ ចន ហបគីនស៍ Johns Hopkins។

ក្រៅពីករណីស្លាប់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ នៅអាមេរិក មានអ្នកឆ្លងសរុប រហូតដល់ ២.២៨៦.៤៥៧ ករណី។

រដ្ឋញូវយ៉ក ដែលបានរាយការណ៍ថា មាន ៣៨៨.៤៨៨ ករណី មានអ្នកស្លាប់សរុប ៣១.១២៥ នាក់។ ទិន្នន័យបានបង្ហាញថា រដ្ឋផ្សេងទៀត ដែលមានអ្នកស្លាប់ច្រើន ជាង ៥.០០០ នាក់នៃ COVID-១៩ រួមមានរដ្ឋញូវជឺស៊ី ម៉ាសាឈូសេត រដ្ឋអ៊ីលីណយ រដ្ឋផេនស៊ីលវេនៀ មីឈីហ្គែន និងកាលីហ្វ័រញ៉ា។

ទីក្រុងញូវយ៉ក ដែលជាចំណុចកណ្តាល នៃការផ្ទុះឡើងនៃជំងឺ COVID-១៩ នៅក្នុងប្រទេស បានឈានដល់ដំណាក់កាលទី ២ នៃការបើកដំណើរការឡើងវិញ នៅថ្ងៃច័ន្ទនេះ ក្នុងកំឡុងពេល ដែលហាងកាត់សក់ ការលក់អចលនទ្រព្យ ការលក់យានយន្ត និងការជួលហាងលក់រាយមួយចំនួន ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ៕ ដោយ ៖ឈូក បូរ៉ា

To Top