សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល (MOH)សិង្ហបុរី បានឲ្យដឹងថា គិតត្រឹមថ្ងៃពុធ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៩១នាក់ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបកើនឡើងដល់៤២.៦២៣នាក់នៅក្នុងប្រទេសនេះ ។
ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះដែរ គឺមាន៩៧ភាគរយដែលឆ្លងជំងឺពាក់ព័ន្ធនឹងការនៅប្រមូលផ្តុំគ្នា ទន្ទឹមនឹងនេះដែរ ចំនួនភាគរយដែលនៅសេសសល់គឺមានការប៉ះពាល់នៅកន្លែងមានមេរោគជាប់ដិតដាម ។
ក្រសូងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺ៣០៤នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ។ សរុបអ្នកជាសះស្បើយមាន៣៦.២៩៩នាក់ និងបានចាកចេញពីមន្ទីរពេទ្យទាំងស្រុងហើយ ។
បច្ចុប្បន្ននេះ មាន១៨៩នាក់ត្រូវបានគេបញ្ជាក់ថាឆ្លងជំងឺ ហើយនៅបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ ភាគច្រើននៃអ្នកឆ្លងទំាងនោះមានស្ថានភាពធម្មតានៅឡើយទេ និងម្នាក់មានអាការៈធ្ងន់ធ្ងរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
