កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសម៉ាឡេស៊ី ត្រូវបានគេដឹងថា បានចាប់ផ្តើមដំណើរការ សាលារៀនឡើងវិញ ហើយសម្រាប់សិស្សកម្រិតខ្ពស់ឡើងទៅ ។
យោងតាមទីភ្នាក់ងារព័ត៌មានខាងលើ បានឲ្យដឹងថា សិស្សសាលាកម្រិតខ្ពស់ បានចាប់ផ្តើមចូលរៀនឡើងវិញហើយ គឺចាប់ពីថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យឡើងទៅ កាលពីថ្ងៃពុធម្សិលមិញនេះ ។
គេបានដឹង ក្រោយពីបិទដំណើរការសាលារៀន នៅក្នុងប្រទេសម៉ាឡេស៊ី អស់រយៈពេលជិត៣ខែ ដោយសារបញ្ហាប្រឈម នឹងការឆ្លងរាលដាលជំងឺកូវីដ១៩ ពេលនេះសាលារៀន បានដំណើរឡើងវិញហើយ ។
ម៉ាឡេស៊ី ត្រូវបានគេដឹងថា ក្រោយពីមានការឆ្លងជំងឺកូវីដ១៩ មួយរយៈចុងក្រោយនេះ តួលេខនៃអ្នកឆ្លងជំងឺ បានថយចុះជាបន្តបន្ទាប់ និងធូរស្បើយជាងមុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

