Covid-19

អ៊ីតាលី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ជិត៣០០នាក់ ខណៈតួលេខ នៃអ្នកឆ្លងជំងឺ បានបន្តថយចុះ

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា អ៊ីតាលី បានកត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៩៦នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេស ប៉ុន្តែ សរុបអ្នកឆ្លងជំងឺធ្ងន់ធ្ងរ បានថយចុះមកដល់ត្រឹម ១៨.៣០៣នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលកាលពីថ្ងៃពុធ មាន១៨.៦៥៥នាក់ ។

សរុបអ្នកជំងឺ ដែលបានជាសះស្បើយ មានចំនួន១៨៦.៧២៥នាក់ (ផ្ទុយពីថ្ងៃពុធ មានចំនួន១៨៦.១១១នាក់) និងអ្នកជំងឺចំនួន៣៤នាក់ បានស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យតួលេខ នៃអ្នកស្លាប់សរុប កើនដល់៣៤.៦៧៨នាក់ គិតចាប់តាំងពីមានការផ្ទុះជំងឺជាផ្លូវការ នៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃទី២១ ខែកុម្ភៈ ។

ក្នុងចំណោមអ្នក ដែលបានធ្វើតេស្តបង្ហាញថា លទ្ធផលវិជ្ជមាននៃមេរោគកូរ៉ូណាថ្មី មានចំនួន១.៥១៥នាក់ ត្រូវបានសម្រាកនៅមន្ទីរពេទ្យ ដែលមានបញ្ចេញរោគសញ្ញា (ទាបជាងថ្ងៃពុធ ដែលមានចំនួន១.៦១០នាក់) ហើយចំនួនអ្នកជំងឺកូវីដ១៩ ដែលសម្រាកនៅមណ្ឌលថែទាំ បានថយចុះដែរ ត្រឹម១០៣នាក់ ដោយសារអ្នកជំងឺ៤នាក់ បានជាសះស្បើយ គិតត្រឹម២៤ម៉ោងកន្លងទៅនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top