ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១៤៥,៦៧២នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖៨១,៩៨៨នាក់ អ្នកស្លាប់សរុបចំនួន៖ ៤,២១២នាក់ ។

គិតត្រឹមយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ចំនួនប្រជាជនបានឆ្លងវីរុសកូវីដ១៩ ៖
០១ នៅប្រទេស ឥណ្ឌូនេស៊ី (Indonesia) សរុបចំនួន ៥៤,០១០នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ២២,៩៣៦នាក់ អ្នកស្លាប់សរុបចំនួន ២,៧៥៤នាក់។

០២ នៅប្រទេស សិង្ហបុរី (Singapore) សរុបចំនួន ៤៣,៤៥៩នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ៣៧,១៦៣នាក់ អ្នកស្លាប់សរុបចំនួន ២៦នាក់។

០៣ នៅប្រទេស ហ្វីលីពីន (Philippines) សរុបចំនួន ៣៥,៤៥៥នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ៩,៦៨៦នាក់ អ្នកស្លាប់សរុបចំនួន ១២៤៤នាក់។

០៤ នៅប្រទេស ម៉ាឡេស៊ី (Malaysia) សរុបចំនួន ៨,៦៣៤ អ្នកព្យាបាល ជាសះស្បើយ សរុបចំនួន៨,៣១៨នាក់ អ្នកស្លាប់សរុប ចំនួន១២១នាក់។

០៥ នៅប្រទេស ថៃឡង់ (Thailand) សរុបចំនួន ៣,១៦២នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ៣,០៥៣នាក់ អ្នកស្លាប់សរុបចំនួន ៥៨នាក់។

០៦ នៅប្រទេស វៀតណាម(Vietnam) សរុបចំនួន ៣៥៥នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ៣៣០នាក់ គ្មានអ្នកស្លាប់។

០៧នៅប្រទេស មីយ៉ាន់ម៉ា (Myanmar)សរុបចំនួន ២៩៦នាក់ អ្នកព្យាបាលជាសះស្បើយ២១៦នាក់ អ្នកស្លាប់ ០៦នាក់។

០៨ នៅប្រទេស ប៊្រុយណេ (Brunei) សរុបចំនួន ១៤១នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ១៣៨នាក់ អ្នកស្លាប់សរុបចំនួន ៣នាក់។

០៩ នៅប្រទេស កម្ពុជា (Cambodia) សរុបចំនួន ១៤១នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ១២៩នាក់ អ្នកស្លាប់គ្មាន។

១០ នៅប្រទេស ឡាវ (Laos)សរុបចំនួន១៩នាក់ អ្នកព្យាបាលជាសះស្បើយ១៩នាក់ អ្នកស្លាប់គ្មាន ៕

