Covid-19

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ៥០ម៉ឺននាក់

ញូវយ៉ក៖ ការស្លាប់ដោយសារ ជំងឺរាតតត្បាតកូវីដ-១៩ ទូទាំងពិភពលោក បានកើនឡើងលើស ៥០០,០០០ កាលពីថ្ងៃអាទិត្យឈានដល់ ៥០០,១០៨ គិតត្រឹមម៉ោង ៤:៣៣ នាទីល្ងាច នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យចន ហបគីនស៍ Johns Hopkins។

ស្របពេលជាមួយគ្នានេះដែរ ករណីឆ្លងជំងឺកូវីដ-១៩ ទូទាំងពិភពលោក បានកើនឡើងដល់ ១០.០៦៣.៣១៩ ករណី នេះបើយោងតាមប្រភពព័ត៌មានពី CSSE ។

សហរដ្ឋអាមេរិក បានរាយការណ៍ថា មានករណី និងការស្លាប់ច្រើនជាងគេ គឺជំងឺ COVID-១៩ ឈរនៅចំនួន ២.៥៣៩.៥៤៤ករណី និងអ្នកស្លាប់ចំនួន ១២៥.៧៤៧នាក់ ។ ប្រទេសផ្សេងទៀត ដែលមានអ្នកស្លាប់ជាង ២ ម៉ឺននាក់រួមមានប្រេស៊ីល អង់គ្លេស អ៊ីតាលី បារាំង អេស្បាញ និងម៉ិកស៊ិក៕ ដោយ៖ ឈូក បូរ៉ា

To Top