ហ្សាការតា៖ លោកស្រី Reisa Broto Asmoro សមាជិក នៃក្រុមការងារពិសេសជាតិ លើជំងឺកូវីដ ១៩ របស់ឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃអាទិត្យថា ប្រជាជនអាចហែលទឹកបាន ក្នុងអំឡុងពេល“ ធម្មតា” ថ្មីនៃការរាតត្បាតជំងឺ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Asmoro ត្រូវបានដកស្រង់សម្តី ដោយ Kompas.com ថា “ មនុស្សជាច្រើនបានសួរ និងរង់ចាំ ថាតើយើងអាចហែលទឹក នៅក្នុងអាងហែលទឹកបានទេ?
ទោះយ៉ាងណា ពិធីសារសុខភាព គួរតែត្រូវបានអនុវត្ត ដោយការគ្រប់គ្រងអាងហែលទឹក និងអ្នកហែលទឹកត្រូវតែគោរពតាមច្បាប់។ ដំបូងអ្នកគ្រប់គ្រងអាង ត្រូវធានាថា អាងមានផ្ទុកនូវសារធាតុក្លរីន នៅកម្រិត 1-10 ppm (មួយចំណែកក្នុងមួយលាន) ឬប្រូមូននៅកម្រិត 3-8 ppm។
លោកស្រី Asmoro បាននិយាយថា“ ដូច្នេះកំរិត pH នៃទឹកគួរតែឡើងដល់ ៧,២ ដល់ ៨ ហើយនេះត្រូវតែកត់សំគាល់ នៅលើផ្ទាំងព័ត៌មានរាល់ថ្ងៃ ដើម្បីធ្វើឱ្យប្រជាជនយល់ដឹង” ។ ទី ២ អ្នកគ្រប់គ្រងគួរតែធានាថា ការសម្អាតនិងការរំងាប់មេរោគ ទាំងលើផ្ទៃអាងហែលទឹក និងតំបន់ជុំវិញត្រូវបានអនុវត្តជាប្រចាំ៕
ប្រែសម្រួលៈ ណៃ តុលា