តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋាភិបាលក្រុងតូក្យូ បានបញ្ជាក់កាលពីថ្ងៃអង្គារថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៤នាក់ ដែលតួលេខនៃអ្នកឆ្លងជំងឺ បានកើនឡើងជាប្រចាំថ្ងៃ គឺ៥ថ្ងៃជាប់ៗគ្នា ស្របពេលមានក្តីកង្វល់ជាខ្លាំង ចំពោះការកើនឡើង ជាថ្មីនៃការឆ្លងជំងឺ ។
រដ្ឋាភិបាលក្រុងតូក្យូ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺ៥៤នាក់ មាន២៦នាក់ អ្នកឆ្លងជំងឺក្នុងស្រុក ឬអាចនិយាយថា ប្រមាណ៥០ភាគរយ នៃអ្នកឆ្លងជំងឺសរុប ។
តួលេខចុងក្រោយ បានបង្ហាញឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្រុងតូក្យូ នាពេលឥឡូវនេះ មានចំនួន៦.២២៥នាក់ ដែលជាតួលេខមួយស្មើនឹង១/៣ នៃករណីឆ្លងជំងឺទំាងអស់ នៅទូទាំងប្រទេស ។
យោងតាមតួលេខចុងក្រោយ ដែលបានមកពីក្រសួងសុខាភិបាល និងក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងកាលពីល្ងាចថ្ងៃអង្ការថា សរុបអ្នកស្លាប់ ដោយសារវីរុសនាពេលនេះ គឺមានចំនួន៩៨៥នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា