Covid-19

អ្នកជំនាញ ផ្នែកសុខភាពកំពូល អាមេរិក ព្រមានថា ករណីឆ្លងវីរុសថ្មីអាច កើនឡើង ទ្វេដងដល់ ១០ម៉ឺននាក់ ក្នុងមួយថ្ងៃ

បរទេស៖ អ្នកជំនាញផ្នែកសុខភាពកំពូល របស់សហរដ្ឋអាមេរិក បានដាស់តឿន សភា កាលពីថ្ងៃអង្គារថា ករណីឆ្លងវីរុសថ្មីអាចកើនឡើង ទ្វេដងដល់ ១០០ ០០០ នាក់ ក្នុងមួយថ្ងៃ ប្រសិនបើអាជ្ញាធរនិងសាធារណជន ខកខានចាត់វិធានការដើម្បី ទប់ស្កាត់ការរាតត្បាតនោះទេ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកជំនាញផ្នែកជំងឺឆ្លងលោក Anthony Fauci សមាជិកឈានមុខគេនៃក្រុមការងារប្រយុទ្ធប្រឆាំងនឹង រោគឆ្លងរបស់ ប្រធានាធិបតីដូណាល់ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកកំពុងដឹកនាំនៅក្នុង ខុស លើជំងឺរាតត្បាត និងបានទាមទារឱ្យជនជាតិអាមេរិកពាក់ម៉ាស និងចៀសវាងកន្លែង ប្រមូលផ្តុំមនុស្សច្រើន បន្ទាប់ពី ឥរិយាបទធូររលុង បានជំរុញឱ្យមានការផ្ទុះឡើងថ្មី។

លោកបានផ្តល់សក្ខីកម្មទៅ កាន់គណៈកម្មការព្រឹទ្ធសភាថា “ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ហើយខ្ញុំមិនពេញចិត្តនឹងអ្វីដែលកំពុងកើតឡើងនោះទេពីព្រោះយើងកំពុងដើរខុសទិសដៅ” ។

លោក Fauci គូសបញ្ជាក់ថា ការកើនឡើង នូវអាសន្នក្នុងករណីថ្មីនៅភាគ ខាងត្បូងនៃរដ្ឋតិចសាស់ និងរដ្ឋផ្លរីដា កំពុងធ្វើឱ្យចំនួនករណីថ្មីសរុបប្រចាំថ្ងៃកើនឡើង ដល់ជាង ៤ ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយពួកគេចាំបាច់ត្រូវកាត់បន្ថយយ៉ាង ឆាប់រហ័សដើម្បីចៀសវាងការកើនឡើងគ្រោះថ្នាក់នៅកន្លែងផ្សេងទៀត ក្នុងប្រទេស៕ប្រែសម្រួលៈ ណៃ តុលា

To Top