Covid-19

រយៈពេល ៨០ថ្ងៃ គ្មានការចម្លងមេរោគកូវីដ១៩ នៅសហគមន៍ នៅក្នុងរយៈពេលវៀតណាម

ហាណូយ៖ ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ បានកត់ត្រានៃរយៈពេល ៨០ ថ្ងៃ ដោយគ្មានការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ យោងតាមគណៈកម្មាធិការជាតិ ស្តីពីការការពារ និងត្រួតពិនិត្យជំងឺកូវីដ១៩ គឺមានអ្នកជំងឺកូវីដចំនួន ៣៤០ នាក់បានជាសះស្បើយហើយ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាម ៣១០ នាក់ បានចាកចេញកាលពីថ្ងៃអាទិត្យ នៅប្រទេសម៉ាឡេស៊ី។

អ្នកដំណើរភាគច្រើន ជាកុមារអាយុក្រោម ១៨ ឆ្នាំនិស្សិតបរទេស ដែលមានបញ្ហាក្នុងការស្នាក់នៅ ដោយសារការស្នាក់នៅ និងការបិទសាលា មនុស្សចាស់ អ្នកឈឺ ស្ត្រីមានផ្ទៃពោះ អ្នកទេសចរ និងអ្នកដែលធ្វើដំណើរអាជីវកម្ម ឬកម្មករដែលកិច្ចសន្យា ឬទិដ្ឋាការបានផុតកំណត់ ហើយជាប់នៅប្រទេសម៉ាឡេស៊ី ដោយសារមេរោគនេះ។

ការហោះហើរត្រូវបានរៀបចំឡើង ដោយមានការសហការ ពីក្រសួងការបរទេសវៀតណាម ស្ថានទូតវៀតណាម ប្រចាំនៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាមអ៊ែរឡាញ និងទីភ្នាក់ងារពាក់ព័ន្ធដទៃទៀត។

វិធានការការពារត្រូវបានធ្វើឡើង ក្នុងពេលហោះហើរ។ បន្ទាប់ពីចុះចត នៅអាកាសយានដ្ឋាន Cần Thơ សមាជិកនាវិក និងអ្នកដំណើរ បានត្រួតពិនិត្យសីតុណ្ហភាព រាងកាយរបស់ពួកគេ ហើយត្រូវបានទុក ឱ្យនៅដាច់ដោយឡែកពីគ្នា៕ ប្រែសម្រួលៈ ណៃតុលា

To Top