Covid-19

នៅថ្ងៃអង្គារ អូស្រា្តលី នឹងបិទព្រំដែននៅរដ្ឋ ដែលមានប្រជាជនច្រើន ក្រោយការផ្ទុះឡើង ករណីឆ្លងមេរោគកូវីដ

ស៊ីដនី៖ មន្រ្តីរដ្ឋរបស់ប្រទេស អូស្រ្តាលី បាននិយាយថ្ងៃច័ន្ទ ក្រោយមានការផ្ទុះឡើង ករណីឆ្លងថ្មីនៃមេរោគកូវីដ១៩ នៅទីក្រុង ម៊ែលប៊នថា ព្រំដែនរវាងរដ្ឋ ដែលមានប្រជាជន ច្រើនបំផុតចំនួនពីរ របស់អូស្ត្រាលី គឺញូវសៅវែល និង រដ្ឋវិចតូរីយ៉ា នឹងត្រូវបិទជាលើកដំបូង ក្នុងអំឡុងពេលមានជំងឺរាតត្បាត ឆ្លងរាលដាល។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីរដ្ឋ វិចតូរីយ៉ា លោក Daniel Andrews បាននិយាយថា ព្រំដែននឹងត្រូវបិទ ចាប់ពីម៉ោង ១១ និង ៥៩ នាទី នៅថ្ងៃអង្គារ បន្ទាប់ពីរដ្ឋរបស់លោក បានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ១២៧ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ តួលេខនេះ គឺជាការកើនឡើងដ៏ធំបំផុត រយៈពេលមួយថ្ងៃរបស់រដ្ឋ នៅក្នុងករណីដែលបានបញ្ជាក់ ចាប់តាំងពីការរីករាលដាល នៃជំងឺរាតត្បាតបានចាប់ផ្តើម។

លោក Andrews បាននិយាយ នៅក្នុងសន្និសីទកាសែតមួយថា ការបិទព្រំដែន គឺជាការមួយដែលខ្ញុំគិតថា គឺជាសេចក្តីត្រូវការដ៏ឆ្លាតវៃ ដែលជាការដ៏ត្រឹមត្រូវនៅពេលនេះ ដោយសារតែបញ្ហាប្រឈមសំខាន់ៗ ដែលយើងប្រឈមមុខ ក្នុងការផ្ទុកវីរុសនេះ។

លោក Andrews បាននិយាយថាការបិទនេះ គឺជាការសម្រេចចិត្តរួមគ្នា រវាងមេដឹកនាំនៃរដ្ឋទាំងពីរ ក៏ដូចជានាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison ។

ជាមួយគ្នានេះផងដែរ កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលរដ្ឋ Victoria បានបញ្ជាក់ថា បុរសម្នាក់មានអាយុ ៩០ ឆ្នាំហើយបុរសម្នាក់ ដែលមានអាយុ ៦០ ឆ្នាំបានស្លាប់ ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងវីរុសនេះ កើនឡើងដល់ ១០៦ នាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top