Covid-19

សម្ដេចតេជោ ឲ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺកូវីដ ក្នុងរដូវចូលវស្សា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រើនរំលឹកបន្តដាស់តឿន ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជំងឺកូវីដ១៩ ក្នុងរដូវចូលព្រះវស្សា។

យោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានសរសេរ ផ្ញើសេចក្តីនឹករឭក ដល់ជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលកំពុងគង់ចូលព្រះវស្សា ចាប់ពីថ្ងៃទី ៥ ខែ កក្កដា ដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២០។

សម្ដេចតេជោ ក៏បានអរគុណប្រជាពលរដ្ឋ ដែលបាន នាំយកទៀនព្រះវស្សា នឹងទ័យទានចង្ហាន់ ជាច្រើនទៀត ប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាម ជាពិសេសវត្ត នៅតាមតំបន់ឆ្ងាយដាច់ ស្រយាល។

នាយករដ្ឋមន្ដ្រីបញ្ជាក់ថា “សូមអំពាវនាវពលរដ្ឋ បន្តប្រុងប្រយ័ត្នការពារ សុវត្ថិភាព សុខភាពកុំឲ្យឆ្លងជំងឺ កូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ អាល់កុល ឬចឹល ហើយពាក់ម៉ាស់ ការពារខ្លួនឲ្យបានត្រឹមត្រូវ”។

សម្តេចបន្តថា មកទល់ពេលនេះ ពិភពនៅមិនទាន់មានថ្នាំព្យាបាល កូវីដ១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាត បានកើនឡើងគួរឲ្យព្រួយបារម្ភជាខ្លាំង៕

To Top