Covid-19

នៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើង ខណៈជប៉ុន មានអ្នកឆ្លងជំងឺក្រោម ១០០នាក់

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ថា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកឆ្លងជំងឺកូវីដ១៩ បានបន្តកើនឡើង គិតត្រឹមថ្ងៃពុធនេះ ដោយស្ថានភាពនៅជប៉ុន មានភាពធូរស្បើយបន្តិច ក្នុងរយៈពេល៧ថ្ងៃមកនេះ ។

ក្រសួងសុខាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន៤៨២នាក់ និងមានអ្នកឆ្លងជំងឺបន្ថែមចំនួន២២.៧៥២នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំអ្នកចំនួនអ្នកស្លាប់កើនឡើងដល់២០.៦៤២នាក់ និងអ្នកឆ្លងជំងឺបានកើនឡើងដល់៧៤២.៤១៧នាក់ ។

រដ្ឋាភិបាលក្រុងតូក្យូ បានបញ្ជាក់ថា មានករណីឆ្លងថ្មីចំនួន៧៥នាក់ នៅរដ្ឋធានីនេះ ដែលតួលេខនៃអ្នកឆ្លងជំងឺប្រចាំថ្ងៃថយចុះនៅក្រោម១០០នាក់ជាលើកដំបូង ក្នុងរយៈពេល៧ថ្ងៃមកនេះ។

ករណីឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង១.៨៥៣នាក់ ក្នុងរយៈពេល១ថ្ងៃដល់ទៅ៦៨.០៧៩នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀតចំនួនពី៥០ដល់៣.៣៥៩នាក់ ។ លោក Achmad Yurianto រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ។

ចំនួនអ្នកឆ្លងជំងឺនៅបង់ក្លាដេស បានកើនឡើងដល់១៧២.១៣៤នាក់ ខណៈដែលអ្នកជំងឺជិត៣.៥០០នាក់ ត្រូវបានបញ្ជាក់ឲ្យដឹងក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top