Covid-19

ឡាវដែលគ្មាន អ្នកឆ្លងមេរោគកូវីដ១៩ អំពាវនាវដល់សាធារណជន សម្របខ្លួនទៅនឹងភាពប្រក្រតីថ្មី ដើម្បីទប់ស្កាត់រលកទី២ នៃមេរោគ

វៀងចន្ទន៍៖ គណៈកម្មាធិការជាតិ សម្រាប់ការការពារ និងត្រួតពិនិត្យប្រទេសឡាវ បានអំពាវនាវដល់សាធារណជន ឱ្យសម្របខ្លួនទៅនឹងភាពប្រក្រតីថ្មី ដើម្បីទប់ស្កាត់រលកទី២ នៃមេរោគកូវីដ១៩ នៅក្នុងប្រទេស។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គនាយករង នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាលឡាវ លោក Latsamy Vongkhamsao បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងវៀងចន្ទន៍ថា អាជ្ញាធរនិងប្រជាជនទូទាំងប្រទេស ត្រូវតែគោរព តាមគោលការណ៍ណែនាំ របស់រដ្ឋាភិបាលយ៉ាងពេញលេញ និងសម្របខ្លួនទៅនឹងស្ថានភាពថ្មី ដើម្បីបញ្ឈប់ ការរីករាលដាលនៃមេរោគ។

មន្រ្តីរូបនេះបានបន្តថា ដោយសម្របខ្លួន ទៅនឹងភាពធម្មតាថ្មី របស់សាធារណជន គួរតែចៀសវាងចាកចេញពីផ្ទះ ដោយហេតុផលមិនចាំបាច់ ពាក់ម៉ាសពេលចេញទៅក្រៅ ឬទៅកន្លែងដែលមានហានិភ័យ ជៀសវាងប្រើមធ្យោបាយ ធ្វើដំណើរសាធារណៈ លាងដៃញឹកញាប់ជាមួយជែល ឬសាប៊ូ។

គម្លាតសង្គមពីមួយទៅពីរម៉ែត្រ ត្រូវតែចៀសវាងកុំចែករំលែក របស់របរផ្ទាល់ខ្លួនជាមួយអ្នកដទៃ និងផ្លាស់ប្តូរសម្លៀកបំពាក់ ពេលទៅដល់ផ្ទះ។

សូមជម្រាថា កាលពីថ្ងៃពុធមនុស្ស សរុបចំនួន ១.៥៣៨ នាក់ បានចូលប្រទេសឡាវ តាមច្រកព្រំដែនអន្តរជាតិ។ សីតុណ្ហភាពរបស់មនុស្សម្នាក់ៗ ចូលប្រទេសឡាវ ត្រូវបានពិនិត្យ ហើយគ្មាននរណាម្នាក់ បង្ហាញរោគសញ្ញាគ្រុនក្តៅឡើយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top