វ៉ាស៊ីនតោន៖ រដ្ឋបាលស្បៀងអាហារ និងឪសថអាមេរិក ហៅកាត់ថា FDA បានព្រមានប្រឆាំង នឹងការប្រើប្រាស់ទឹកអនាម័យ លាងដៃចំនួន ៥ ប្រភេទ នៅក្នុងបញ្ជីផលិតផលរបស់ខ្លួន ដែលបានធ្វើតេស្តវិជ្ជមាន ចំពោះសារធាតុគីមីពុលមេតាណុល។
ផលិតផលទឹកអនាម័យ លាងដៃបន្ថែមទាំងនេះ បានធ្វើតេស្តវិជ្ជមាន ចំពោះមេតាណុល ដែលជាសារធាតុ ដែលអាចមានជាតិពុល នៅពេលស្រូបចូលក្នុងស្បែក ឬលេបចូលក្នុងខ្លួនមនុស្ស។
ការរកឃើញរបស់ FDA ធ្វើឡើងតែពីរសប្តាហ៍ បន្ទាប់ពីទីភ្នាក់ងារនេះ បានណែនាំឱ្យអ្នកប្រើប្រាស់ កុំប្រើទឹកអនាម័យលាងដៃចំនួន ៩ប្រភេទផលិត ដោយក្រុមហ៊ុនម៉ិកស៊ិក Eskbiochem SA ព្រោះគំរូបានពិសោធវិជ្ជមាន សម្រាប់មេតាណុល។
ការប៉ះពាល់ ទៅនឹងបរិមាណមេតាណុល ក្នុងបរិមាណដ៏ច្រើន អាចបណ្តាល ឱ្យមានអការៈចង្អោរ ក្អួត ឈឺក្បាល ភ្លែកមើលព្រិលៗអចិន្រ្តៃយ៍ ប្រកាច់ សន្លប់ ខូចខាតប្រព័ន្ធសរសៃប្រសាទ ឬស្លាប់ជាអចិន្ត្រៃយ៍៕ ដោយ៖ ឈូក បូរ៉ា