Covid-19

ការសិក្សា៖ ភាពសុំាទប់ទល់នឹងវីរុសកូរ៉ូណា មានតែប៉ុន្មានខែប៉ុណ្ណោះ ហើយអាចបាត់បង់ ភាពសុំានេះទៅវិញ

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ថា យោងតាមការសិក្សាស្រាវជ្រាវដែលបានប្រកាស ឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមអ្នក ជំនាញការជាច្រើនបានលើកឡើង គឺអាចមាន “សារសំខាន់” ដែលធ្វើយ៉ាង ណាសម្រាប់រដ្ឋាភិបាលក្នុងការគ្រប់គ្រង ការឆ្លងជំងឺ ។

នៅក្នុងការសិក្សាដំបូង មានការ ដឹកនាំក្រុមួយដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ King’s College London បានធ្វើតេស្តទៅលើកម្រិតនៃអង់ទីប៊ីយូទិក ទៅលើអ្នកជំងឺដែលមានផ្ទុកវីរុសលើសពី៩០នាក់ និងពួកគេបានផ្លាស់ប្តូរយ៉ាងណា ខ្លះនៅពេលកំណត់ ។

ការធ្វើតេស្តឈាម បានបង្ហាញថា មានអ្នកខ្លះមានរោគសញ្ញាជំងឺកូវីដ១៩ដ៏សាហាវនេះតែមួយមុខគត់ ដែលបានរាប់ដឹងអំពីភាព សុំានឹងវីរុសនេះ ។ ក្នុងចំណោមក្រុមដែលបានសិក្សាស្រាវជ្រាវ គឺ ៦០ភាគរយបានបង្ហាញថា “ដែលមានភាពខ្លាំង” ឆ្លើយតបទៅនឹងវីរុស នៅក្នុងអំឡុងពេល២-៣សប្តាហ៍ដំបូង បន្ទាប់ពីបានឆ្លងជំងឺ ។

យ៉ាងណាមិញ បន្ទាប់ពីរយៈពេល ៣ខែ គត់ ដែលមាន១៦.៧ភាគរយ ដែលអាចរក្សាបានអង់ទីគ័រក្នុង កម្រិតខ្ពស់ទប់ទល់នឹងជំងឺកូវីដ១៩ ហើយ៩០ថ្ងៃក្រោយមក អ្នកជំងឺមួយចំនួនមិនមាន អង់ទីគ័រនៅក្នុងឈាមរបស់ពួកគេដើម្បីទប់ទល់ នឹងវីរុសនេះបានទេ ៕​​​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top