Covid-19

រដ្ឋមន្ត្រីប្រេងវេណេស៊ុយអេឡា តេស្តវិជ្ជមាន សម្រាប់ មេរោគកូវីដ១៩

បរទេស៖រដ្ឋមន្ត្រីប្រេងរបស់ ប្រទេសវេណេស៊ុយអេឡា លោក Tareck El Aissami តាមសេចក្តីរាយការណ៍ បានតេស្តឃើញវិជ្ជមានសម្រាប់មេរោគកូវីដ១៩ ក្រោយមួយថ្ងៃបន្ទាប់ពីមេដឹកនាំ បក្សសង្គមនិយម លោក Diosdado Cabello ក៏ត្រូវបានគេតេស្តឃើញឆ្លងមេរោគកូរ៉ូណានេះផងដែរ។ 

លោក Tareck El Aissami ជារដ្ឋមន្ត្រីប្រេងនិងជាអនុប្រធានផ្នែកសេដ្ឋកិច្ចរបស់ប្រទេសផងនោះ បានមានប្រសាសន៍ប្រាប់ថា លោកំពុងតែចាប់ផ្តើមដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីគេ និងបន្តថា  “ការប្រយុទ្ធប្រឆាំងថ្្មី ដែលខ្ញុំកំពុងតែធ្វើនេះ គឺប្រកាន់ខ្ជាប់នូវព្រះជាម្ចាស់និងជីវិត”។ 

លោក Omar Prieto ជាអភិបាលរដ្ឋ Zulia  នៅភាគខាងលិច តាមសេចក្តីរាយការណ៍ ក៏តេស្តវិជ្ជមានសម្រាប់មេរោគថ្មីនេះផងដែរ។ រហូតមកទល់ពេលបច្ចុប្បន្ននេះ ប្រទេសវេណេស៊ុយអេឡា បានរាយការណ៍ករណីមេរោគកូវីដ១៩ចំួន៨.០១០ករណី គឺមានចំនួនតិចជាងប្រទេសជិតខាងនៅអាមេរិកឡាទីនផ្សេងទៀត ដូចជាប្រទេសប្រេស៊ីលជាដើម ប៉ុន្តែនៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ករណីឆ្លងនៅវេណេស៊ុយអេឡា បានកើនយ៉ាងលឿន៕ ប្រែសម្រួល៖ប៉ាង កុង 

To Top